ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ទះផ្លូវពេក ប្រធានាធិបតីឥណ្ឌូនេស៊ីចុះពីឡានជិះម៉ូតូធំទៅចូលរួមបើកកម្មវិធី Asian Games តែម្តង (មានវីដេអូ)

    BY Khmernote Media August 21, 2018
    ស្ទះផ្លូវពេក ប្រធានាធិបតីឥណ្ឌូនេស៊ីចុះពីឡានជិះម៉ូតូធំទៅចូលរួមបើកកម្មវិធី Asian Games តែម្តង (មានវីដេអូ)

    ឥណ្ឌូនេស៊ី៖ កម្មវិធីប្រកួត Asian Games ឆ្នាំ២០១៨ បានចាប់ផ្តើមហើយ ដោយប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ។ ក្នុងកម្មវិធីបើកសម្ពោធកម្មវិធីប្រកួតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (ឬជាធម្មតាគេហៅគាត់ថា Jokowi) ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺលោកប្រធានាធិបតី Joko Widodo បានបង្ហាញខ្លួនដោយការជិះម៉ូតូដោយខ្លួនឯង និងមើលទៅគឺដូចជាក្រុមអ្នកជិះម៉ូតូហោះអាជីព ឬតារាសម្តែងឈុតជិះម៉ូតូក្នុងខ្សែភាពយន្តអញ្ចឹង ។

    មូលហេតុដែលគាត់សម្រេចជិះម៉ូតូដោយខ្លួនឯងដូចនេះ ដោយសារចរាចណ៍កកស្ទះពេក ហើយបើគាត់ជិះរថយន្តគឺទៅមិនទាន់ពេលបើកកម្មវិធីនោះទេ។ ជម្រើសរបស់គាត់គឺមានតែជិះម៉ូតូដោយខ្លួនឯងទើបអាចទៅទាន់ពេលវេលា។ ឥរិយាបថរបស់ប្រធានាធិបតីរូបនេះ ទទួលបានការគោរព កោតសរសើរយ៉ាងខ្លាំងព្រោះតែគាត់មិនប្រកាន់ខ្លួន ហើយអ្នកខ្លះបានមើលឃើញថា គាត់ដូចជាក្រុមអ្នកជិះម៉ូតូហោះអាជីពអីចឹង៕

    https://www.youtube.com/watch?v=4sjLX3sdax0

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay