កូវីដ-១៩
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បង្ហាញតំបន់សង្កាត់ ដែលមានអ្នកឆ្លងកូវីដច្រើនជាងគេក្នុងខណ្ឌនីមួយៗ
BY Khmernote Media
May 10, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះបានធ្វើការបង្ហាញអំពីទីតាំង សង្កាត់ ដែលមានចំនួនអ្នកឆ្លងកូវីដច្រើនជាងគេក្នុងខណ្ឌនីមួយៗ សម្រាប់ទិន្នន័យឆ្លងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ ដែលស្ថិតនៅក្នុងតារាងខាងក្រោមនេះ សូមពាក់ម៉ាស់ រក្សាគម្លាត ពេលចេញទៅផ្សារ, ចាក់វ៉ាក់សាំង, ទទួលអំណោយ និងឧស្សាហ៍លាងដៃ។ សូមចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥!
