ព័ត៌មានជាតិ

២នាក់ម្តាយ និងកូនប្រុសអាយុ៦ខែ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ នៅស្រុកត្រាំកក់

BY
Khmernote Media
May 11, 2021

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកត្រាំកក់ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យខេត្តតាកែវ បានរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ក្រោយពីក្រុមការងារសុខាភិបាល យកសំណាកកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រួមមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ ឆេង ផារី ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ជាមេផ្ទះ ជាកូនស្រីរបស់ឈ្មោះ មិន សុគា មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា។

២- ឈ្មោះ ព្រាន់ វីរៈបុត្រ ភេទប្រុស អាយុ៦ខែ ជាកូនបង្កើតរបស់ឈ្មោះ ឆេង ផារី មានទីលំនៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

Share This Post: