ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អបអរសាទរ! ស្ត្រីម្នាក់វិជ្ជមានកូវីដ បានសម្រាលកូនដោយជោគជ័យនៅខេត្តកំពង់ចាម សុខភាពល្អទាំងម្តាយ និងកូន

    BY Khmernote Media May 11, 2021
    អបអរសាទរ! ស្ត្រីម្នាក់វិជ្ជមានកូវីដ បានសម្រាលកូនដោយជោគជ័យនៅខេត្តកំពង់ចាម សុខភាពល្អទាំងម្តាយ និងកូន

    យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អបអរសាទរ ស្ត្រីម្នាក់វិជ្ជមានជំងឺកូវីដ១៩ (COVID-19) ទី១ ដែលបានសម្រាលកូននៅមន្ទីរពេទ្យមេគង្គកំពង់ចាម។

    ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលនៃអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក្រុមគ្រូពេទ្យ និងឆ្មបជំនាញនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានថែទាំនិងជួយសម្រាលកូន ជូនស្ត្រីវិជ្ជមាន COVID-19 យ៉ាងយកចិត្តទុកដាក់បំផុត និងមានសុវត្ថិភាពទាំងម្តាយទាំងកូន នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ សូមបន្ត អនុវត្តវិធានការសុខាភិបាល ៣ការពារ និង ៣កុំ បន្តទៀត ដើម្បីសុខមាលភាព ប្រជាពលរដ្ឋយើង និងសង្គមជាតិយើង ។

    Share This Post: