ព័ត៌មានជាតិ

ម្ចាស់​ឱសថ​បុរាណ​ “​ភ្នំ​ទ្រទ្រង់​”​ ចូលខ្លួន​ទទួលកំហុស​ និង​សុំ​ទោស​ជា​សាធារណៈ​ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ខុស​ពី​ការ​ពិត​មក​លើ​អធិការ​នគរបាល​ខណ្ឌមានជ័យ​

BY
Khmernote Media
May 11, 2021

​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ ឱសថស្ថាន​បុរាណ​ ភ្នំ​ទ្រទ្រង់​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ ធ្វើ​កិច្ចសន្យា​ទទួលកំហុស​ និង​បាន​ថត​ជា​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណ​:​នូវ​កំហុស​របស់​ខ្លួន​ ដែល​បាន​ចោទប្រកាន់​ខុស​ពី​ការ​ពិត​មក​លើ​លោក​អធិការ​នគរបាល​ខណ្ឌមានជ័យ​ ។​

​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​លេខ​ទូរស័ព្ទ​ម្នាក់​ទៀត​ដែល​បន្លំ​ខ្លួន​ជា​អធិការ​ខណ្ឌមានជ័យ​ ដើម្បី​ចូលខ្លួន​មក​បកស្រាយ​បំភ្លឺ​លើ​ករណី​បន្លំ​ខ្លួន​ជា​អធិការ​នេះ​ផង​ដែរ​ ៕

Share This Post: