ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិអស់រាប់សែនដុល្លារ ខណៈម្ចាស់ផ្ទះ និងក្រុមគ្រួសារកំពុងជាប់ពាក់ព័ន្ធករណីកូវីដ ហើយស្រែកយំសុំឲ្យអាជ្ញាធរជួយ (មានវីដេអូ)

    BY Khmernote Media May 12, 2021
    ចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិអស់រាប់សែនដុល្លារ ខណៈម្ចាស់ផ្ទះ និងក្រុមគ្រួសារកំពុងជាប់ពាក់ព័ន្ធករណីកូវីដ ហើយស្រែកយំសុំឲ្យអាជ្ញាធរជួយ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ មានជនមិនស្គាល់មុខលួចចូលគាស់ផ្ទះរបស់តំណាងចែកចាយផលិតផលដ៏ល្បីឈ្មោះមួយ ដែលម្ចាស់ផ្ទះនិងក្រុមគ្រួសារកំពុងជាប់ពាក់ព័ន្ធករណីកូវីដ នៅម៉ូឌែន២ ដោយប្រមូលយកទូដែក កូនជ្រូក និងម៉ូតូមួយគ្រឿង រួមទាំងទ្រព្យសម្បត្តិ គ្រឿងអលង្ការមាសនិងពេជ្រ មួយចំនួនទៀត នៅផ្ទះលេខ35B ផ្លូវ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក លុះមកដល់ម៉ោង០៦ល្ងាចថ្ងៃទី១១ ខែឧសភា ខែឧសភា ឆ្នាំ២០២១នេះ ទើបម្ចាស់ផ្ទះដឹងដំណឹងនេះ ក៏បាន Live ក្នុងផេកហ្វេសប៊ុក របស់ខ្លួន សុំអោយសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា ក្រុមជនសង្ស័យទាំងនោះផង។

    ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយ ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែមិនទាន់ ហើយរដ្ឋាភិបាលក៏បានបន្តខិតខំទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ហើយក៏បានបែងចែកតំបន់ក្រហម លឿង និងលឿងទុំ នេះជាវីធានការដ៏ល្អបំផុតសំរាប់បងប្អូនប្រជាជនខ្មែរ ដើម្បីកុំឲ្យមានការរីករាលដាលបន្តទៅទៀត ពលរដ្ឋជាច្រើនក៏ថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលដែលតែងតែជួយប្រជាជនកន្លែងតំបន់ក្រហម។

    យ៉ាងណាមិញ យោងតាមផេកហ្វេសប៊ុកឈ្មោះ Makara Mom តំណាងចែកចាយធំ DW ប្រចាំបឹងសាឡាង បាន Live វីដេអូបណ្ដើរយំបណ្ដើរ ក្រោយត្រូវចោរគាស់ផ្ទះយកទូដែកអស់រាប់សែនដុល្លារ បានយំស្រែកឲ្យជួយរកដំណោះស្រាយដើម្បីឲ្យគាត់បានទទួលរបស់របររបស់គាត់មកវិញ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ។

    ពាក់ព័ន្ធនឹងករណីឆ្លងនេះដែរ បើយោងតាមប្រភពពីសាលាខណ្ឌទួលគោក ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានអោយដឹងថា ក្រុមការងាររដ្ឋបាលសង្កាត់បឹងសាឡាង បានចុះទៅធ្វើការបិទខ្ទប់ផ្ទះតំណាងចែកចាយធំមួយរបស់ក្រុមហ៊ុន DW ដោយសារមានមនុស្សពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ និងបានយកសំណាកពីមនុស្ស ៥នាក់។

    ក្រុមការងាររដ្ឋបាលសង្កាត់បឹងសាឡាង បានចុះមក Lock Down ផ្ទះតំណាងចែកចាយធំក្រុមហ៊ុនDW ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវិដ១៩ ៥នាក់ បានប្រមូលសំណាកនៅទីតាំងខាងលើផ្ទះ35B ផ្លូវ228 ស្ថិតក្នុងសង្កាត់បឹងសាឡាង ថ្ងែទី៧ ខែឧសភា ឆ្នាំ២០២១។ បើចង់ដឹងច្បាស់សូមទស្សនាវីដេអូដែលដកស្រង់ខ្លីខាងក្រោម៖

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: