កូវីដ-១៩
ដំណឹងរីករាយ! រសៀលនេះ អ្នកជំងឺកូវីដ ៣៣៣នាក់ទៀតនៅកោះពេជ្រ ត្រូវបានគ្រូពេទ្យឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ
BY Khmernote Media
May 12, 2021
យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានឲ្យដឹងថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ
សូមអបអរសាទរ អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
