វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីសរុបចំនួន ៥២នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
- BY
- autoadmin
- May 12, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News នៅរសៀលថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៥២ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 ក្នុងសហគមន៍របស់វៀតណាម បានកើនឡើងដល់ ៥៨១ករណី ចាប់តាំងពីការផ្ទុះឡើងកាលថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ។ កាលពីព្រឹកមិញនេះក្រសួងបានប្រកាសពីករណីថ្មីចំនួន ៣៣ករណី លុះដល់ពេលថ្ងៃត្រង់ករណីចំនួន ១៩ ផ្សេងទៀត ក៏ត្រូវបានគេប្រកាសឡើង ដែលធ្វើឱ្យមានចំនួនសរុបទាំងអស់ ៥២ ករណី។

គិតត្រឹមរសៀលថ្ងៃពុធ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ៣,៥៩៣ ករណី ចាប់តាំងពីជំងឺនេះមានវត្តមានដំបូងកាលពីឆ្នាំមុន ដោយក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២,៦១៨ នាក់ និង ៣៥ នាក់បានស្លាប់។ រដ្ឋាភិបាលក៏បាននិយាយថា បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋចំនួន ២៥៥,០៥៨ សម្រាប់ការធ្វើតេស្តជំងឺ COVID-19 តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ខណៈមនុស្សឥឡូវនេះមានពលរដ្ឋចំនួន ១០,៦៩៣ នាក់ កំពុងដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺ ឬចូលមកប្រទេសវៀតណាមពីតំបន់មានហានិភ័យខ្ពស់៕


អត្ថបទ៖ លីដា
ប្រភព៖ Tuoitre News
- Share This Post:






