ខ្មែរណូត

ស្វែងរក

  • PR

    ផាកកាហ្វេ បន្ថែមនូវមុខម្ហូបថ្មីៗ សម្រាប់អតិថិជនចម្អិននៅផ្ទះដោយខ្លួនឯង បែបងាយៗ ឆ្ងាញ់ និងសុវត្ថិភាពអនាម័យខ្ពស់

    BY Liny Chan May 13, 2021
    ផាកកាហ្វេ បន្ថែមនូវមុខម្ហូបថ្មីៗ សម្រាប់អតិថិជនចម្អិននៅផ្ទះដោយខ្លួនឯង បែបងាយៗ ឆ្ងាញ់ និងសុវត្ថិភាពអនាម័យខ្ពស់

    ដោយយោងតាមពត៌មានតាមបណ្តាញសង្គមអំពីសភាពការណ៍ដែលទាក់ទងជាមួយនឹងបញ្ហាជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទាំងមូល ពិសេសនៅក្នុងក្រុងភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តមួយចំនួននៅមិនទាន់ការធូរស្បើយនៅឡើយទេ ហើយជាពិសេសម្រាប់តួលេខនៃអ្នកកើតថ្មីៗជារៀងរាល់ថ្ងៃ ក៏ចេះតែកើនឡើងខ្ពស់ទៅៗផងនោះ ស្របពេលដែលការបិទខ្ទប់តាមតំបន់នីមួយៗ ក្នុងក្រុងភ្នំពេញនៅតែបន្តការរិតត្បិតជាមួយការចេញវិធានការណ៌ថ្មីៗដើម្បីទប់ស្កាត់ជំងឺកូវីត១៩។

    ដែលទាំងអស់នេះហើយ គឺជាបញ្ហាមួយដែលធ្វើអោយប្រជាពលរដ្ឋ ពិសេសអ្នកនៅក្នុងតំបន់ក្រហម នឹងតំបន់លឿងទុំមានការលំបាកក្នុងការរកម្ហូបអាហារសម្រាប់ធ្វើទទួលទានជាប្រចាំថ្ងៃ ទោះបីជាមានលុយទិញក៏ដោយនោះ។ ដោយមើលឃើញអំពីការលំបាករបស់ប្រជាជនក៏ដូចជាអតិថិជនរបស់ខ្លួនផងនោះ ភោជនីយដ្ឋានផាកកាហ្វេ បានឈានទៅមុខមួយជំហានទៀតក្រៅពីអាហារដែលឆ្អិន សម្រាប់អតិថិជនហើយ ថ្មីៗនេះក៏បានបន្ថែមនូវមុខម្ហូបថ្មីៗមួយចំនួន ដែលជួយសម្រួលដល់ការងារចំអិនម្ហូបអាហារប្រចាំថ្ងៃរបស់លោកអ្នកផងដែរ ពិសេសអ្នកដែលជាប់ភារៈកិច្ចធ្វើការពីផ្ទះ ដោយចំណាយពេលក្នុងការចំអិនមុខម្ហូបទាំងនោះដូចឆុងមីកញ្ចប់ ដែលទាំងស្រីប្រុសគឺអាចធ្វើបានគ្រប់ៗគ្នា ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ ដែលជារសជាតិដើមពីផាកកាហ្វេដោយមានទំនុកចិត្ត១០០% លើសុវត្ថិភាព អនាម័យ ការវេចខ្ចប់ត្រឹមត្រូវមានសោភ័ណភាពល្អ ពិសេសគឺងាយស្រួលទុកដាក់ រក្សាទុកបានយូរនៅកន្លែងត្រជាក់។

    បើយោងតាមការរៀបរាប់ពីប្រធានផ្នែកផលិតនៃការិយាល័យកណ្តាលនៃភោជនីយដ្ឋានផាកកាហ្វេគឺអ្នកនាងឌី ចាន់ គឺបានអោយដឹងថាមុខម្ហូបថ្មីៗដែលបានដាក់លក់នោះគឺមានដូចជា៖ ខកង្កែបងាយស្រួលចំអិននៅផ្ទះ ខគោងាយស្រួលចំអិននៅផ្ទះ ស៊ុបមាន់ខ្មៅងាយស្រួលចំអិននៅផ្ទះ សាច់គោចង្កាក់ដែលអាចអាំងញាំបាននៅផ្ទះគ្រប់ពេល នឹងបន្ថែមពីក្រៅពីនេះគឺមានប្រភេទជា មើមខ្ទឹមសជ្រក់, មើមខ្ទឹមស+ម្ទេសជ្រក់, ម្ទេសឆា ដោយយកមកទទួលទានភ្លាមៗ ជាមួយគុយទាវ បាយ ម្ហូបអាហារជាប្រចាំថ្ងៃដែលអាចជួយបន្ថែមនូវរសជាតិមួយកំរិតទៀត ពិសេសគឺជួយដល់សុខភាពបានមួយចំនួនផងដែរ។

    គួរបញ្ជាក់ផងដែលថា សម្រាប់មុខទំនិញថ្មីទាំងអស់ខាងលើនេះគឺ ៖ មានដាក់លក់នៅកម្មវិធីទូរស័ព្ទដៃផាកកាហ្វេ (Park Café Mobile App) ឬលោកអ្នកអាចតេកុម្ម៉ង់តាមរយៈលេខ ០២៣ ៩៩០ ៩៩០ ទាញយកកម្មវិធី Park Café Mobile App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi (ពិសេសសម្រាប់លោកអ្នក Install App ថ្មី ឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $3.00 x 5ដង ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe សម្រាប់សេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេ)។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay