ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កុំទាន់អរ ! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ក្នុងមួយសប្តាហ៍ចុងក្រោយនេះ អ្នកវិជ្ជមានកូវីដ-១៩ ដែលរកឃើញនៅតំបន់លឿង មានច្រើនជាងគេ

    BY Khmernote Media May 14, 2021
    កុំទាន់អរ ! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ក្នុងមួយសប្តាហ៍ចុងក្រោយនេះ អ្នកវិជ្ជមានកូវីដ-១៩ ដែលរកឃើញនៅតំបន់លឿង មានច្រើនជាងគេ

    បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះបានអោយដឹងថា៖

    ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ✅ អ្នកឆ្លង​​​មេរោគ #កូវីដ១៩ ថ្មី នៅ​ #រាជធានីភ្នំពេញ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុង
    🟡 តំបន់លឿង​៖ ៥០.០៧%
    🔴 តំបន់ក្រហម៖ ៣២.១៩%
    🟠 តំបន់លឿងទុំ៖ ១៤.៣៤%
    🟢 តំបន់ផ្សេងទៀត៖ ៣.៤%​
    🙏 សូមបងប្អូន បន្តចូលរួមពាក់ម់ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង!!

    គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣៥៨ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៣៤៨នាក់ និងបាត់បង់ជីវិត៥នាក់ទៀត៕

    Share This Post: