ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាណិតណាស់! ស្វាមីត្រូវទទួលមរណភាពដោយជំងឺកូវីដ ហើយប្រពន្ធមានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត ឆ្លងជំងឺថែមទៀត

    BY Khmernote Media May 14, 2021
    អាណិតណាស់! ស្វាមីត្រូវទទួលមរណភាពដោយជំងឺកូវីដ ហើយប្រពន្ធមានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត ឆ្លងជំងឺថែមទៀត

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ក្នុងនាមរដ្ឋបាលខណ្ឌប្ញស្សីកែវ ខ្ញុំពិតជាមានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារខាងក្រោមនេះ មានទីលំនៅ នៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានស្វាមីទទួលមរណភាពដោយជម្ងឺកូវីដ១៩។ លើសពីនេះទៀត ខ្ញុំពិតជាមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ដែលភរិយារបស់សព មានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត បានឆ្លងមេរោគកូវីដ១៩ថែមទៀត បច្ចុប្បន្ននេះ ប្អូនស្រីនិងកូន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

    ក្នុងឱកាសដ៏ក្រៀមក្រំ និងសោកសង្វេគនេះ រដ្ឋបាលខណ្ឌ នឹងជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ទៅតាមលទ្ធភាពរបស់រដ្ឋបាលខណ្ឌ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារប្អូនស្រី ចាប់ពីពេលដែល ប្អូនស្រីមានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ នឹងជាសះស្បើយពីមេរោគកូវីដ១៩ ហើយចេញពីមន្ទីរពេទ្យមក រហូតដល់ ប្អូនស្រីបានសម្រាលកូនរួច៕

    Share This Post: