វីដេអូថ្មីមួយទៀត រយៈពេលជិត២៦នាទីនៅកន្លែងកើតហេតុ បង្ហាញពីជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា
រឿងរ៉ាវពាក្យបណ្តឹងទៅវិញទៅមករវាងតារាស្រីរូបស្រស់កញ្ញា មាន ពេជ្ររីតា ជាមួយនឹងលោកឧកញ៉ា ហេង សៀ ត្រូវបានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយពេលក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MyTV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរួចមក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួររាជធានីភ្នំពេញ ក៏បានសម្រេចធ្វើការដោះលែងកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ២០ឆ្នាំ ជាពិធីការិនីទូរទស្សន៍ MYTV និងជាអតីតបេក្ខនារី Miss Grand Cambodia ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។

ថ្មីៗនេះ សារព័ត៌មានក្នុងស្រុកមួយបានធ្វើការចែកចាយវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជិត២៦នាទី បង្ហាញពីសកម្មភាពជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា នៅថ្ងៃកើតហេតុនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទស្សនាវីដេអូខាងក្រោម៖

ប្រភពវីដេអូ៖ FreshNews