បុរសម្នាក់បាត់បង់ជីវិតនៅផ្ទះសំណាក់ និងអាហារដ្ឋាន អ៉ឹម ប៊ី តេស្តឃេីញវិជ្ជមានកូវីដ-១៩ និងបានរកឃេីញករណីវិជ្ជមានទៅលេីបុរសជនជាតិថៃម្នាក់ អាជ្ញាធរកំពុងប្រមូលអ្នកពាក់ព័ន្ធបន្តដេីម្បីធ្វេីសំណាកបន្ត
បន្ទាយមានជ័យ ៖ មានករណីបុរសជនជាតិខ្មែរម្នាក់បានដេកស្លាប់ នៅផ្ទះសំណាក់ និងអាហារដ្ឋាន អ៉ឹម ប៊ី ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី១៤ ខែឧសភា អាជ្ញាធរបានធ្វេីតេស្តលេីសព លទ្ធផលរកឃេីញវិជ្ជមាន កូវីដ-១៩។ ក្រោយពីមានលទ្ធផលរកឃេីញវិជ្ជមាន អាជ្ញាធក្រុងសិរីសោភ័ណ បានចុះប្រមូលអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដែលមកស្នាក់នៅក្នុងផ្ទះសំណាក់ខាងលេីចំនួន២១នាក់(ស្រី០៦នាក់) ក្នុងនោះមានជនជាតិខ្មែរចំនួន០៩នាក់(ស្រីចំនួន០២នាក់), ជនជាតិថៃចំនួន១០នាក់ (ស្រីចំនួន០៣នាក់), ជនជាតិចិនចំនួន០១នាក់(ប្រុស) និងបុគ្គលិក នៅផ្ទះសំណាក់មានចំនួន០៥នាក់(ស្រី០១នាក់)។

បន្ទាប់ពីបានយកសំណាកធ្វេីតេស្តរហ័ស(Rapid Test) លទ្ធផលឃេីញវិជ្ជមានកូវីដ-១៩ម្នាក់ លេីបុរសជនជាតិថៃ ឈ្មោះ អាប់ ភីស៊ិត ប្រុស អាយុ២៣ឆ្នាំ។ បុរសជនជាតិថៃខាងលេី មកពីថៃកាលថ្ងៃទី២០ ខែមេសា កន្លងទៅ ហេីយក៏បានធ្វេីចត្តាឡីស័ក (នៅភ្នំពេញ) នឹងបានមកសំណាក់នៅផ្ទះសំណាក់នៅថ្ងៃទី១០ ខែឧសភា។
ទន្ទឹមនឹងជាមួយ អាជ្ញាធរ ក៏កំពុងតែស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្ត ដេីម្បីយកសំណាកធ្វេីតេស្តបន្ត។ ហេីយអាជ្ញាធរក៏បានអំពាវនាវដល់ អ្នកដែលធ្លាប់ចេញ-ចូលផ្ទះសំណាក់ខាងលេីចូលរួមសហការជាមួយអាជ្ញាធរ ដេីម្បីផ្តល់សំណាករកជម្ងឺកូវីដ-១៩។
បុរសដែលស្លាប់ នឹងរកឃេីញមានវិជ្ជមានកូវីដ-១៩នោះ មានឈ្មោះ វឿន ចាន់ទីន ភេទប្រុស។ ដោយឡែកនៅព្រឹកថ្ងៃទី១៥ ខែឧសភា ក្រុមគ្រូពេទ្យបានធ្វេីការវេចខ្ចប់សព តាមលក្ខណៈបច្ចេកទេស បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្ទះសំណាក់ខាងលេី យកសពទៅកន្លែងបូជាដែលអាជ្ញាធរបានរៀបចំ។ ចំពោះផ្ទះសំណាក់ខាងលេី បានសម្រេចបិទទីតាំងផ្ទះសំណាក់ និងអារហារដ្ឋាន អ៉ឹម ប៊ី ជាបណ្តោះអាសន្នផងដែរ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ