ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបបានហើយ ជនសង្ស័យជាជនជាតិចិន៣នាក់ ដែលផ្ទុះអា.វុ.ធប្ល.ន់ចិនដូចគ្នា និងបា.ញ់តដៃសមត្ថកិច្ចនោះ ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅក្រុងព្រះសីហនុ (មានវីដេអូ)

    BY Khmernote Media May 15, 2021
    បង្ក្រាបបានហើយ ជនសង្ស័យជាជនជាតិចិន៣នាក់ ដែលផ្ទុះអា.វុ.ធប្ល.ន់ចិនដូចគ្នា និងបា.ញ់តដៃសមត្ថកិច្ចនោះ ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅក្រុងព្រះសីហនុ (មានវីដេអូ)

    ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបង្ក្រាបបានករណី ប្លន់ប្រដាប់អាវុធ រវាងជនជាតិចិនទៅលើជនជាតិចិន ដូចគ្នា ក្នុងនោះជនសង្សយ័បានបាញ់ ០២គ្រាប់ មកលើកម្លាំងសមត្ថកិច្ចនគរបាល។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៥០នាទី តាមផ្លូវសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដែលតាមពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថា មានជនជាតិចិនប្រើកាំភ្លើង ភ្ជង់ជនជាតិចិនដូចគ្នា និងមានផ្ទុះអាវុធ ០១គ្រាប់ផងដែរ ដោយខ្មាន់កាំភ្លើងពាក់អាវយឺតពណ៌ខ្មៅដៃខ្លី និងស្លៀកខោខូវប៊យជើងខ្លី ។

    បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងប៉ុស្តិ៍សង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេចខ្លួនបាត់អស់ កម្លាំងសមត្ថកិច្ចក៍បានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងល្បាតស្វែងរកជនសង្ស័យតាមភិនភាគដែលប្រជាពលរដ្ឋបានរាយការណ៍ លុះដល់ចំណុចចំណោតតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះជនសង្ស័យដែលជាខ្មាន់កាំភ្លើង ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាល បានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងចេញពីចង្កេះ បាញ់មកលើកម្លាំងសមត្ថកិច្ចនគរបាលចំនួន ០២គ្រាប់ តែសំណាងល្អមិនត្រូវកម្លាំងសមត្ថកិច្ចឡើយ បន្ទាប់មកជនសង្ស័យបានរត់ចូលផ្ទះទុកចោលមួយកន្លែង និងបន្តរត់ឆ្លងពីផ្ទះមួយទៅផ្ទះមួយដើម្បីគេចខ្លួន កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ក៍បានសហការគ្នាតាមចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង១៨:៤០នាទី ទើបចាប់បានជនសង្ស័យម្នាក់ដែលកំពុងសង្ងំលាក់ខ្លួនក្បែរផ្ទះប្រជាពលរដ្ឋ ។

    បន្ទាប់មកនៅវេលាម៉ោង១៩:០០នាទី ខាងកាស៊ីណូ ជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានទូរស័ព្ទរាយការប្រាប់កម្លាំងសមត្ថកិច្ចជំនាញថា ជនរងគ្រោះដែលត្រូវជនសង្ស័យភ្ជង់ប្លន់ នោះ គឺជាបុគ្គលិករបស់កាស៊ីណូ ជិនប៉ី៣ ហើយខាងក្រុមហ៊ុនកាស៊ីណូ ជិនប៉ី៣ ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ ០២នាក់ ប្រគល់ឲ្យកម្លាំងសមត្ថកិច្ច ។

    ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ZHANG DONG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) (ខ្មាំន់កាំភ្លើង) ។ ២-ឈ្មោះ YUE XIAO BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។ ៣-ឈ្មោះ YANG TIANYIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។

    វត្ថុតាងចាប់យកបាន៖ កាំភ្លើងខ្លី ០១ដើម ម៉ាក K59 មានលេខសម្គាល់ៈ 7777 បង់កាំភ្លើង ០១ មានគ្រាប់ ០៤គ្រាប់ (ប្រភេទ 9mm ច្នៃក្បាលគ្រាប់) សំបកកាទុស ០៥គ្រាប់ ។ បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ នគរបាលនឹងចាត់ការបន្តតាមផ្លូវច្បាប់ ៕

    Share This Post: