ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ដំណឹងបន្ទាន់ ! ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី ៧០នាក់ ភាគច្រើនជាកម្មកររោងចក្រ សាន់បូ

    BY Khmernote Media May 16, 2021
    ដំណឹងបន្ទាន់ ! ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី ៧០នាក់ ភាគច្រើនជាកម្មកររោងចក្រ សាន់បូ

    នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៧០នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ សាន់បូ។

    ក្នុងសេចក្តីជូនព័ត៌មាននេះដែរ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    Share This Post: