ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ទិញម៉ូតូ ADV ជាង ១០០គ្រឿង អោយកងកម្លាំងអាវុធហត្ថទុកជិះល្បាត អោយបានលឿនទាន់ហេតុការណ៍
BY Khmernote Media
May 16, 2021
តាមការអោយដឹងនៅលើទំព័រ Facebook GRK បានអោយដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាទិញម៉ូតូចំនួនជាង១០០គ្រឿង ដើម្បីទុកអោយកងកម្លាំងអាវុធហត្ថ ប្រើប្រាស់ក្នុងការជិះល្បាតក្នុងភូមិសាស្ត្រ គោលដៅការពារអោយបានលឿនទាន់ហេតុការណ៍ ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ម៉ូតូ Honda ADV ដែលបានបញ្ជាទិញជាង១០០គ្រឿងនោះ បានមកដល់បញ្ជាការដ្ឋាននៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ហើយទោះបីការលំបាកដោយសារជំងឺឆ្លងកូវីដ១៩ ជារឿងមួយ ប៉ុន្តែយើងមិនអាចមើលរំលងអំពីសន្តិសុខ សណ្ដាប់ធ្នាប់បានទេ កងរាជងាវុធហត្ថនៅតែយកចិត្តទុកដាក់ គិតវែងឆ្ងាយដល់ថ្ងៃខាងមុខទៀត ដែលជាភារកិច្ចសំខាន់ៗទទួលខុសត្រូវ៕



