ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកអ្នកសង្ស័យទាំងយប់រស់នៅម្តុំផ្សារ K Mall សរុប ១៣៦២នាក់ ឃើញមានវិជ្ជមាន ៨៥នាក់

    BY Khmernote Media May 17, 2021
    ក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកអ្នកសង្ស័យទាំងយប់រស់នៅម្តុំផ្សារ K Mall សរុប ១៣៦២នាក់ ឃើញមានវិជ្ជមាន ៨៥នាក់

    យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា នៅផ្សារ K Mall_ខណ្ឌពោធិសែនជ័យ មិនថាយប់ឬថ្ងៃ នេះជាភារកិច្ចជាចាំបាច់សម្រាប់ក្រុមគ្រូពេទ្យរបស់យើង 🇰🇭❤️ សូមបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងកិច្ចការពារពីជំងឺកូវីដ១៩ 🙏🙏។ រាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ បងប្អូនដែលរស់នៅម្ដុំផ្សារ K Mall សរុបបានចំនួន ១៣៦២នាក់ មានវិជ្ជមាន ៨៥នាក់។

    ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ និងវិធានដ៏ទៃទៀតដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបានដាក់ចេញ៕

    Share This Post: