ព័ត៌មានជាតិ
TOP NEWS: តុលាការសម្រេចដោះលែងកូនស្រី និងកូនប្រសារឧកញ៉ា ហេង សៀ ក្រោយទទួលស្គាល់កំហុស និងសុំទោសសាធារណៈ ដែលបានចែកចាយរូបមិនសមរម្យ បំផ្លាញកិត្តិយស កញ្ញា មាន ពេជ្ររីតា
BY Khmernote Media
May 17, 2021
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ គឺឈ្មោះ ឃន ឈុនដារ៉ា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៀត ក្រោយ ឈ្មោះ ឃន ឈុនដារ៉ា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីជាប់ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

ថ្មីៗនេះ តុលាការបានចេញសេចក្តីថ្លែងការណ៍មួយដោយបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ក្រោយទទួលស្គាល់កំហុស ធ្វើលិខិតសុំអភ័យទោស និងសន្យានថានឹងមិនឲ្យករណីនេះកើតមានឡើងជាថ្មីម្តងទៀត ហើយតុលាសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវ រកប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្តាញសង្គម។ សូមអានសេចក្តីថ្លែងការណ៍លំអិតខាងក្រោម៖
