ឧកញ៉ា ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ ធ្វើលិខិតសុំទោសជាសាធារណៈ និងទទួលស្គាល់ថាជួលមនុស្ស២នាក់មែន តែដើម្បីថតឃ្លីបធ្វើត្រាប់ហេតុការណ៍ដែលកើតឡើងក្នុងរថយន្តប៉ុណ្ណោះ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ គឺឈ្មោះ ឃន ឈុនដារ៉ា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៀត ក្រោយ ឈ្មោះ ឃន ឈុនដារ៉ា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីជាប់ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

ថ្មីៗនេះ តុលាការបានចេញសេចក្តីថ្លែងការណ៍មួយដោយបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ក្រោយទទួលស្គាល់កំហុស ធ្វើលិខិតសុំអភ័យទោស និងសន្យានថានឹងមិនឲ្យករណីនេះកើតមានឡើងជាថ្មីម្តងទៀត ហើយតុលាសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវ រកប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្តាញសង្គម។ ក្នុងនោះដែរឧកញ៉ា ឃន ឈុនតារា ដែលគេស្គាល់ថាជាកូនប្រសារឧកញ៉ា ហេង សៀ បានធ្វើលិខិតសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួន និងបានសារភាពថាពិតជាបានស្វែងរកមនុស្ស២នាក់ដែលមានភិនភាគស្រដៀងគ្នានឹងកញ្ញា មាន ពេជ្ររីតា និងឪពុកក្មេក របស់ខ្លួនពិតមែន តែក្នុងគោលបំណងជួលពួកគេអោយថតវិដេអូធ្វើត្រាប់សកម្មភាពដែលបានកើតឡើងនៅក្នុងរថយន្តប៉ុណ្ណោះ មិនមែនថតវិដេអូអាសអាភាសនោះទេ៕
