ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! អ្នកជំងឺកូវីដធ្លាប់ចូលទិញរបស់នៅ Baby Outlet សាខាទួលគោក និងបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយ ១នាក់ និងអ្នកផ្ដល់សេវា ២ នាក់ទៀត

    BY Khmernote Media May 17, 2021
    ជូនដំណឹង! អ្នកជំងឺកូវីដធ្លាប់ចូលទិញរបស់នៅ Baby Outlet សាខាទួលគោក និងបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយ ១នាក់ និងអ្នកផ្ដល់សេវា ២ នាក់ទៀត

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅផ្ទះ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាង​ បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ ផ្ទះលេខ៣៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧:១៤នាទី ដល់ម៉ោង ១៧:១៩នាទី ដោយមូលហេតុ អ្នកជំងឺកូវីដ១៩​​ បានចូលទៅទិញរបស់នៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយ ១នាក់ និងអ្នកផ្ដល់សេវា ២ នាក់។

    សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

     

    Share This Post: