ខ្មែរណូត

ស្វែងរក

  • PR

    ជក់ចិត្តហើយលើកនេះ! តិចនិចស្រីស្រស់ ល្បិចឆ្នើម ទាក់ចិត្តកំលោះបេះដូងដែករហូតបានសម្រេច លាតត្រដាងក្នុងរឿងថ្មីនៅភីអិនអិន

    BY Liny Chan May 18, 2021
    ជក់ចិត្តហើយលើកនេះ! តិចនិចស្រីស្រស់ ល្បិចឆ្នើម ទាក់ចិត្តកំលោះបេះដូងដែករហូតបានសម្រេច លាតត្រដាងក្នុងរឿងថ្មីនៅភីអិនអិន

    ជាមួយនឹងការមកដល់នៃខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ដែលនឹងធ្វើឲ្យទស្សនិកជន កាន់តែជក់ចិត្តខ្លាំងជាងមុុននោះគឺរឿង ប្រពន្ធអាជីព។ ជាសាច់រឿងមួយ ដែលមើលទៅហាក់ដូចជាប្លែកពីគេ ដោយមានលាយឡំនឹងសំណើច និងមនោសញ្ចេតនា ស្នេហា កម្សត់ក្នុងជីវិតគ្រួសាររបស់តួអង្គ។

    ប្រពន្ធអាជីព រឿងភាគថៃដែលបានទទួលការគំាទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយក៏កំពុងតែនឹងត្រៀមខ្លួនមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង ទំនាយលាក់ស្នេហ៍ ត្រូវបានបញ្ចប់ទៅ។ សម្រាប់សាច់រឿងថ្មីនេះដែរ យើងបាននឹងទស្សនាជាមួយនឹងឈុតឆាកស្នេហា ដូចជាឆាកល្ខោន មានទាំងកំប្លុកកំប្លែង និងភាពផ្អែមល្ហែម ល្បិចកិចកល ឌឺដងផ្លែផ្កាទៅគ្នាទៅវិញ។ រវាង មនុស្សស្រីពីរនាក់ ដែលមានរូបសម្រស់ស្រស់ស្អាតដូចគ្នា ប៉ុន្តែម្នាក់មានទេពកោសល្យពីកំណើតក្នុងការធ្វើឲ្យបុរសចាប់អារម្មណ៍មកលើខ្លួនគេ រហូតឆក់បានតំណែងជាភរិយាស្របច្បាប់ទៀតផង។

    ឡាដា គឺជានារីម្នាក់ដែលមកពីត្រកូលគ្រួសារដែលមានជីវភាពសមរម្យ ហើយមានរូបសម្រស់ស្រស់សោភា និងជាមនុស្សស្រីដែលយល់ពីការរៀបចំទុកដាក់នៅក្នុងគ្រួសារបានយ៉ាងល្អឥតខ្ចោះ។ ដោយសារតែ នាងត្រូវការប្រាក់ជាច្រើនដើម្បីមើលថែឪពុករបស់នាង ឡាដា ក៏សម្រេចចិត្តចុះកិច្ចសន្យាទទួលការងារមួយដែលគេដាក់ឲ្យនាងធ្វើ។ ការងារនោះ គឺត្រូវធ្វើយ៉ាងណា ទាក់ចិត្តកូនប្រុសអ្នកជំនួញម្នាក់ឲ្យព្រមទទួលនាងជាភរិយា ដើម្បីទទួលបានកូនក្នុងការទាក់យកទ្រព្យសម្បត្តិទាយាទ។ ឡាដា បានដាក់ចិត្ត ធ្វើការដោយយកចិត្តទុកដាក់ រហូតអាចសាងទំនាក់ទំនងជាមួយនឹង កម្លោះម្នាក់នោះបានសម្រេច។ ពីដំបូង គ្រាន់តែជាការងារ ប៉ុន្តែយូរៗ ឡាដា ហាក់ដូចជាមានចិត្តទៅលើ ឌីតខ្លាំងឡើង រហូតឈានដល់ដំណាក់កាលស្នេហាយល់ចិត្តគ្នា។ ក្នុងនោះពេលនោះ ឡាដា ក៏មានគូប្រកួតប្រជែងស្នេហាជាមួយនាងដែរ ហើយនាងបានព្យាយាមប្រើទេពកោសល្យរបស់នាង និងរូបសម្រស់ដើម្បីយកឈ្នះចិត្តទៅលើស្នេហារបស់នាង។

    ដើម្បីកុំឲ្យខកខានភាគដំបូងនៃការចាប់ផ្តើមសាច់រឿងថ្មី និងប្លែកមួយនេះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង ប្រពន្ធអាជីពដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay