ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកទៅភ្នំពេញយើងស្ទើរតែគ្មានតំបន់ក្រហមទៀតទេ ព្រោះចំនួនអ្នកឆ្លងបានថយចុះជាបន្តបន្ទាប់

    BY Khmernote Media May 18, 2021
    ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកទៅភ្នំពេញយើងស្ទើរតែគ្មានតំបន់ក្រហមទៀតទេ ព្រោះចំនួនអ្នកឆ្លងបានថយចុះជាបន្តបន្ទាប់

    នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ក្រុមការងារខ្មែរណូត ឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ស្អែកទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឲ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ ដោយសារចំនួនអ្នកឆ្លងកូវីដ១៩ បានថយចុះជាបន្តបន្ទាប់ ហើយបើមានក៏មានតួចតិចបំផុត។

    ក្នុងនោះលោកអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរូបនេះបានបញ្ជាក់ប្រាប់ដែរថា៖ សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសម្រេចឲ្យបើកដំណើរការឡើងវិញ ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឲ្យមានការគោរតាមវិធានសុខាភិបាល។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា បានកើនឡើងរហូតដល់ចំនួន ២២,៨៨៩នាក់ ជាសះស្បើយចំនួន ១៤,៣៤៣នាក់ និងស្លាប់ចំនួន ១៥៦នាក់៕

    Share This Post: