ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាសង្កាត់ស្ទឹងមានជ័យ បញ្ជាក់ថា ថ្ងៃនេះ ក្រុមគ្រូពេទ្យចុះយកសំណាកទីតាំងបន្ទប់ជួល និងផ្ទះជួល២កន្លែង រកឃើញមានវិជ្ជមាន ៨នាក់

    BY Khmernote Media May 18, 2021
    សាលាសង្កាត់ស្ទឹងមានជ័យ បញ្ជាក់ថា ថ្ងៃនេះ ក្រុមគ្រូពេទ្យចុះយកសំណាកទីតាំងបន្ទប់ជួល និងផ្ទះជួល២កន្លែង រកឃើញមានវិជ្ជមាន ៨នាក់

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅទីតាំងថ្មី អាគារបន្ទប់ជួល សរុប ៣៧បន្ទប់ ទៅពិនិត្យសំណាក រកឃើញ វិជ្ជមានកូវីដ១៩ សរុប៧នាក់ ស្រី៣នាក់ នៅខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ និង មួយទីតាំងទៀតស្ថិតនៅ ផ្ទះជួល សរុប ១០បន្ទប់ រកឃើញ វិជ្ជមានកូវីដ១៩ ម្នាក់ ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនអាចភ្លេចយើងទេ សូមចូលរួម អនុវត្តនៅវិធានការ ការពារ ទប់ទល់ ៣កុំ ៣ការពារ ! ៕

    Share This Post: