ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិន និងវៀតណាម ជាង៦០នាក់ប្រមូលផ្តុំគ្នាផឹកស៊ី និងប្រើប្រាស់គ្រឿ.ង.ញៀ.ន នៅក្នុងខុនដូរ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនទាំងយប់

    BY Khmernote Media May 19, 2021
    ជនជាតិចិន និងវៀតណាម ជាង៦០នាក់ប្រមូលផ្តុំគ្នាផឹកស៊ី និងប្រើប្រាស់គ្រឿ.ង.ញៀ.ន នៅក្នុងខុនដូរ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនទាំងយប់

    រាជធានីភ្នំពេញ៖ ជនជាតិចិន និងវៀតណាមប្រមាណជាង៦០នាក់ បានជុំគ្នាផឹកស៊ី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងបានឃាត់ខ្លួនទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង ក្នុងអាគារខុនដូរមួយកន្លែងជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិន និងជនជាតិវៀតណាម ប្រុសស្រី ប្រមាណជាង៦០នាក់ បានប្រមូលផ្តុំគ្នាផឹកស៊ី ដែលល្មើសនឹងវិធាការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទើបកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចុះទៅបង្ក្រាប ហើយនៅក្នុងប្រតិបត្តិការនោះផងដែរ សមត្ថកិច្ចបានរកឃើញមានការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនថែមទៀត។

    កម្លាំងសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ និងនាំខ្លួនជនសង្ស័យបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕

    Share This Post: