ក្រុមគ្រូពេទ្យចុះយកសំណាកអ្នកសង្ស័យនៅបុរី New Home ទួលពង្រតំបន់ក្រហម ចំនួន៦៣១នាក់ រកឃើញវិជ្ជមាន១៧នាក់
យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានឲ្យដឹងថា ក្រុមគ្រូពេទ្យរបស់យើងនៅតែខិតខំ ប្រឹងប្រែង កាត់ផ្ដាច់ជំងឺដ៏កាចសាហាវមួយនេះនៅក្នុងតំបន់ក្រហម បើទោះវាមានហានិភ័យកម្រិតខ្ពស់ក៏ដោយ។ យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅបុរី New Home ទួលពង្រតំបន់ក្រហម ខណ្ឌពោធិសែនជ័យ សរុបបានចំនួន ៦៣១នាក់ រកឃើញមានវិជ្ជមាន ១៧នាក់។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ និងវិធានដ៏ទៃទៀតដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបានដាក់ចេញ៕
