ព័ត៌មានជាតិ
ជូនដំណឹង! អ្នកលក់គុយទាវនៅក្នុងផ្លូវឌឿងហែម ខាងជើងផ្សារអូរឬស្សី បានកើតកូវីដ ហើយគ្រួសារអ្នកលក់៤នាក់ក៏មានវិជ្ជមានដែរ
BY Khmernote Media
May 19, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅផ្ទះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ នៅកន្លែងលក់គុយទាវ (ក្នុងផ្លូវឌឿងហែម) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩២ Eoz ផ្លូវលេខ ២១៧ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា (ខាងជើងផ្សារអូរឫស្សី) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ គឺជាអ្នកលក់ទៅទីតាំងខាងលើនេះ ហើយគ្រួសារអ្នកលក់សរុបចំនួន ៤ នាក់ ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ១៩។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
