ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសឥណ្ឌាបំបែកកំណត់ត្រាមរណភាពដោយសារជំងឺកូវីដ១៩ ជាមួយនឹងមរណភាពថ្មីចំនួន ៤,៥២៩ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin May 19, 2021
    ប្រទេសឥណ្ឌាបំបែកកំណត់ត្រាមរណភាពដោយសារជំងឺកូវីដ១៩ ជាមួយនឹងមរណភាពថ្មីចំនួន ៤,៥២៩ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ៤,៥២៩ នាក់ និងការឆ្លងថ្មីជាង ២៦៧,០០០ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ប្រចាំថ្ងៃបានកើនឡើងខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារករណីឆ្លងបានវាយប្រហារដល់ជនបទ ហើយនៅទីនោះមិនមានមណ្ឌលសុខភាពគ្រប់គ្រាន់នោះទេ។

    ជាមួយនឹងចំនួនមរណភាពចុងក្រោយនិងច្រើនបំផុតមិនធ្លាប់មានពីមុន ប្រទេសឥណ្ឌាពេលនេះមានអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបចំនួន ២៨៣,២៤៨ នាក់ ដេញពីក្រោយសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ជាង ៦០ ម៉ឺននាក់ និងប្រេស៊ីលប្រមាណជា ៤៤០,០០០ នាក់ ។ ចំណែកឯការឆ្លងថ្មីសម្រាប់ថ្ងៃនេះវិញ បានធ្វើឱ្យប្រទេសឥណ្ឌាមានការឆ្លងសរុបដល់ ២៥.៥ លានករណី ហើយឥណ្ឌាជាប្រទេសទី២ នៅក្នុងពិភពលោក ដែលមានករណីឆ្លងច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: