អន្តរជាតិ
BREAKING NEWS – ផ្អើលទាំងថ្ងៃ ចោរប្រដាប់អាវុធសម្រុកចូលប្លន់ធនាគារនៅបណ្តោយផ្លូវម៉ៅសេទុង
BY Khmernote Media
August 23, 2018
រាជធានីភ្នំពេញ៖ នៅវេលាមុននេះបន្តិច មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានចោរមួយក្រុមមានគ្នា៤-៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានធ្វើសកម្មភាពចូលប្លន់ធនាគារ RHB Indochina Bank ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ោងសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមនរាជធានីភ្នំពេញ។
ក្រោយធ្វើសកម្មភាពប្លន់រួច ក្រុមចោរនោះបានរត់គេចខ្លួនបាត់ ហើយពេលនេះសមត្ថកិច្ចជំនាញកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញាក្រុមចោរទាំងនោះ ចំណែកឯទំហំទឹកប្រាក់ ដែលបានបាត់បង់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

អត្ថបទ៖ សេម