ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកបាទី សម្រេចបិទខ្ទប់ “ផ្សារសំរោងយ៉ោង” ជាបណ្ដោះអាសន្ន ដោយសារមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើនជាមួយអ្នកវិជ្ជមានកូវីដ

    BY Khmernote Media May 20, 2021
    រដ្ឋបាលស្រុកបាទី សម្រេចបិទខ្ទប់ “ផ្សារសំរោងយ៉ោង” ជាបណ្ដោះអាសន្ន ដោយសារមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើនជាមួយអ្នកវិជ្ជមានកូវីដ

    ស្រុកបាទី៖ នៅយប់ថ្ងៃពុធ ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក រួមជាមួយលោក ហង្ស វិច្ឆិការាស្សី អភិបាលរង នៃគណៈអភិបាលស្រុក • លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី និងអាជ្ញាធរពាក់ពន្ធ័ បានអញ្ជើញ ប្រកាសបិទខ្ទប់ “ផ្សារសំរោងយ៉ោង” ជាបណ្ដោះអាសន្ន ដោយសារមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើនអ្នកជាមួយអ្នកមានជំងឺកូវីដ-១៩ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

    Share This Post: