ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២៧៦,១១០ នាក់ និងមរណភាពថ្មីចំនួន ៣,៨៧៤ នាក់

    BY autoadmin May 20, 2021
    ថ្ងៃនេះ ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២៧៦,១១០ នាក់ និងមរណភាពថ្មីចំនួន ៣,៨៧៤ នាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៧៦,១១០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈការស្លាប់ថ្មីបានកើនឡើង ៣,៨៧៤ នាក់។ ដូច្នេះតួលេខនៃការឆ្លងសរុបនៅថ្ងៃនេះ បានធ្វើឱ្យចំនួនករណីឆ្លងសរុបរបស់ឥណ្ឌាមានដល់ ២៥.៧៧ លានករណី ខណៈចំនួនអ្នកស្លាប់សរុបមាន ២៨៧,១២២ នាក់៕

    អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រទេសឥណ្ឌាបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជំងឺ COVID-19 ដោយសារតែការបំលែងខ្លួនថ្មីមួយត្រូវបានរកឃើញនៅទីនោះ ដែលបានជំរុញឱ្យមានការកើនឡើងនៃការឆ្លងថ្មីៗ ហើយពេលខ្លះមានដល់ទៅជាង ៤០០,០០០ នាក់ក្នុងមួយថ្ងៃ។ ខណៈមន្ទីរពេទ្យ និងកន្លែងបូជាសព ក៏ដូចជាប្រព័ន្ធសុខាភិបាលមានភាពណែនចង្អៀតលើសលុប វាត្រូវបានគេជឿថា តួលេខការឆ្លង និងការស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះពី ៥ ទៅ ១០ ដង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: