ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជំងឺកូវីដធ្លាប់ចូលផ្សារឡាក់គី សាខាផ្សារកណ្តាល ហើយបានប៉ះពាល់មនុស្ស៥នាក់ ដែលរហូតមកដល់ពេលនេះមិនទាន់បានទៅធ្វើតេស្ដនៅឡើយ

    BY Khmernote Media May 20, 2021
    អ្នកជំងឺកូវីដធ្លាប់ចូលផ្សារឡាក់គី សាខាផ្សារកណ្តាល ហើយបានប៉ះពាល់មនុស្ស៥នាក់ ដែលរហូតមកដល់ពេលនេះមិនទាន់បានទៅធ្វើតេស្ដនៅឡើយ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលដើរផ្សារ ទិញទំនិញ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ដែលធ្វើការនៅផ្សារទំនើបឡាក់គី (Lucky Express) សាខាផ្សារកណ្ដាល ដែលមានទីតាំងស្ថិតនៅផ្លូវ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង១០ ដល់ម៉ោង ១០៖៣០ ព្រឹក ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានទៅទិញម្ហូប នៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយម្នាក់ និងប្រយោលចំនួន ៤ នាក់ ដែលរហូតមកដល់ពេលនេះមិនទាន់បានទៅធ្វើតេស្ដនៅឡើយ។

    ដើម្បីសុវត្ថិភាព និងកុំឲ្យចម្លងមេរោគទៅអ្នកដទៃទៀត សូមដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

    Share This Post: