រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់អ្នកធ្លាប់ទាក់ទងបុរស២រូបនេះ និងទីតាំង២កន្លែងនេះ ប្រញាប់មកធ្វើតេស្តជាបន្ទាន់
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមាន និងទីតាំងពាក់ព័ន្ធដូចខាងក្រោម៖

+ បុរសឈ្មោះ ពេញ ជឿន អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក
+ បុរសឈ្មោះ នុត អឿន អាយុ ៤១ឆ្នាំ មានទីលំនៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក
+ ហាងកាហ្វេឈ្មោះ ប៉ាង រ៉ា នៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ
+ ហាងកាហ្វេឈ្មោះ ឡឹក ញឹក នៅភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងនៅមុខទីស្នាក់ការគណបក្ស CPP ឃុំក្រោលគោ ឬទំនាក់ទំនងលេខ 097 781 6403 ឬទំនាក់ទំនងមកក្រុមការងារ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
