ព័ត៌មានជាតិ
នៅចាំលោកតា ដែលឆ្លងកូវីដ ហើយកូនប្រុសលុតជង្គង់ក្រាបសំពះជូនដំណើរឪពុកទៅព្យាបាលកូវីដទេ? ពេលនេះលោកតាបានជាសះស្បើយហើយ
BY Khmernote Media
May 21, 2021
រាជធានីភ្នំពេញ៖ ប្រិយមិត្តនៅចាំលោកតាវ័យ៩២ឆ្នាំ ដែលបានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ដោយពេលកូនប្រុសលោកតាបានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក ធ្វើឲ្យមហាជនជាច្រើនមានការអាណិតលោកតាយ៉ាងខ្លាំង។ ប៉ុន្តែឥលូវនេះលោកតាបានជាសះស្បើយពីជំងឺកូវីដហើយ។

យោងតាមម្ចាស់គណនីហ្វេសប៊ុក Khorn Sereysamkhann បានឲ្យដឹងថា “ទួតបានត្រឡប់ទៅផ្ទះវិញហេីយ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការជូនពរនឹងការផ្តល់កម្លាំងចិត្ត❤️️🙏”។
គួររំលឹកផងដែរថា លោកតាអាយុ៩២ឆ្នាំរូបនេះបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាល ហើយមុនចេញដំណើរកូនប្រុសលោកតាបានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកមហាជនជាច្រើន៕
