ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្មានលុយទិញរថយន្តឲ្យសង្សាធ្វើពុតជាត្រូវចោរប្លន់ ចុងក្រោយបែកការ ហើយជាប់គុកទៀត

    BY Khmernote Media August 24, 2018
    គ្មានលុយទិញរថយន្តឲ្យសង្សាធ្វើពុតជាត្រូវចោរប្លន់ ចុងក្រោយបែកការ ហើយជាប់គុកទៀត

    ចិន៖ បុរសម្នាក់ធ្វើពុតជាត្រូវចោរប្លន់យកលុយអស់ជាង១០ម៉ឺនដុល្លារ និងត្រូវចោរព្រួតវាយរហូតដល់បាក់ដៃទៀតផង ដើម្បីគេចវេះពីការទិញរថយន្តឲ្យមិត្តស្រីរបស់គាត់ តែចុងក្រោយគាត់ត្រូវប៉ូលិសចាប់ខ្លួនពីបទកុហកប៉ូលិស។ បុរសជនជាតិចិនរូបនេះមានឈ្មោះថា Tang ហើយមិត្តស្រីរបស់គាត់មានឈ្មោះថា Yang ។ ក្នុងពេលដែលគាត់ទៅសុំស្រលាញ់មិត្តស្រី​ គាត់បានសន្យាថានឹងទិញរថយន្តទំនើបមួយគ្រឿងឲ្យនាងក្នុងតម្លៃ ៧០០ ០០០ យន់ (១០១ ០០០​ ដុល្លារ)។

    យ៉ាងណាក្តីលោក Tang ស្រាប់តែមានបញ្ហាសេដ្ឋកិច្ចគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញរថយន្ត ហើយក៏បានរៀបចំឈុតឆាកបោកប្រាស់មិត្តស្រីរបស់គាត់ ដោយមានបង់រុំធ្វើជាបាក់ដៃផង និងបាននិយាយស្តាយលុយដែលចោរបានប្លន់យកទៅខ្លាំងណាស់។ ឃើញដូចនេះមិត្តស្រីរបស់គាត់បានទៅប្តឹងប៉ូលិសឲ្យជួយធ្វើអន្តរាគមន៍ តែក្រោយពីការស៊ើបអង្កេតរបស់ប៉ូលិស គេបានរកឃើញការពិតថា គាត់បានប្រឌិដ្ឋរឿងនេះទាំងស្រុងតែម្តង។ ចុងក្រោយប៉ូលិសបានចាប់ឃុំខ្លួនបុរស រូបនេះចំនួន ១០ ថ្ងៃ និងពិន័យជាប្រាក់៥០០ យន់ (៧២ ដុល្លារ) ពីបទកុហកប៉ូលិស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay