កូវីដ-១៩

Top News! ប្រទេសថៃរកឃើញវត្តមានជំងឺកូវីដ១៩ បំប្លែងខ្លួននៅប្រទេសឥណ្ឌា លើក្រុមកម្មករធ្វើការក្នុងជំរំមួយកន្លែងនៅទីក្រុងបាងកក

BY
autoadmin
May 21, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បានប្រកាសថា ខ្លួនបានរកឃើញវត្តមានជំងឺ COVID-19 បំប្លែងខ្លួននៅឥណ្ឌា លើកម្មករដែលធ្វើការនៅជំរំអភិវឌ្ឍន៍អ៊ីតាលី-ថៃ ក្នុងតំបន់ Lak Si របស់ទីក្រុងបាងកក។ នេះមិនមែនជាលើកដំបូងសម្រាប់ប្រទេសថៃទេ ប៉ុន្តែវាបានបន្ថែមការព្រួយបារម្ភកាន់តែច្រើន ព្រោះថាជំងឺបំប្លែងខ្លួននេះ មានការឆ្លងរាលដាលលឿន អាចបង្កឱ្យឈឺធ្ងន់ធ្ងរ និងមិនត្រូវជាមួយវ៉ាក់សាំងនោះទេ។

ប្រភពព័ត៌មានបាននិយាយថា ជំរុំអ៊ីតាលី-ថៃ បានក្លាយជាចង្កោមឆ្លងថ្មី បន្ទាប់ពីកម្មករចំនួន ១,០៦០ នាក់ ក្នុងចំណោមកម្មករចំនួន ១,៦៦៧ នាក់ ដែលរស់នៅទីនោះបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែមិនបញ្ជាក់ថាមានករណីចំនួនប៉ុន្មាន ដែលបានឆ្លងជំងឺបំប្លែងខ្លួននោះទេ។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជំងឺចំនួន ៨១៩ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលនៅសល់ត្រូវបានដាក់នៅដោយឡែកក្នុងជំរំ។ ឥឡូវនេះអាជ្ញាធរបាននិងកំពុងផ្តល់អាហារ ៣ ពេលក្នុងមួយថ្ងៃដល់កម្មករទាំងអស់ ដែលសម្រាកនៅដាច់ពីគ្នានៅឯជំរំនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: