My Hero ចុងក្រោយគេ វគ្គស្នេហ៍បក្សីស្លាបដែក លាតត្រដាងពីឧបសគ្គដ៏ច្រើនក្នុងជីវិតជាអាកាសយានិក ចាក់ផ្សាយហើយនៅភីអិនអិន
My Hero ដែលជាសាច់រឿងឆ្លុះបញ្ចាំងពីការតស៊ូរបស់វីរបុរស ៤ នាក់ បានឈានមកដល់វគ្គចុងក្រោយគេងបង្អស់ហើយ នោះគឺវីរៈបុរស ស្លាបដែក ដែលនឹងនាំអារម្មណ៍ទស្សនិកជនមកតាមដានពីជីវិតរបស់អាកាសយានិកសង្ហារម្នាក់។

ជាមួយឧបសគ្គជាច្រើន ទាំងការងារ និងស្នេហា បានធ្វើឲ្យកម្លោះជាអ្នកបើកបរយន្តហោះម្នាក់ បានងើបតស៊ូស្វែងរកការពិតនៃរឿងរ៉ាវដ៏អាថ៌កំបាំងមួយ ក្នុងអាជីពការងារជា បម្រើការជាអ្នកបើកយន្តហោះ។ ឃីន គឺវីរៈបុរសម្នាក់ដែលមានសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៌អាក្រក់ដែលបានកើតឡើង ក្នុងនាមគេជាអ្នកបើកយន្តហោះដ៏ក្លាហានម្នាក់។ ឪពុករបស់សារីសា គឺជាមិត្តរួមការងារ និងក៏ជារៀមច្បងរបស់ឃីនដែរ ហើយថ្ងៃមួយ គាត់បានជំនួសការងារឃីន ដោយត្រូវទៅបើកយន្តហោះថ្មីចូលមកក្រុមហ៊ុន។ សំណាងអាក្រក់ គាត់ត្រូវបានជួបគ្រោះថ្នាក់ដោយយន្តហោះថ្មីនោះ បានឆេះធ្លាក់ ហើយបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ទំនាក់ទំនងរបស់សារីសា និងឃីន ត្រូវបានកាត់ផ្តាច់ ដោយសារនាងគិតថា ការស្លាប់ឪពុកនាង គឺមានពាក់ព័ន្ធនឹងឃីន។ ចំណែកឯការងាររបស់ឃីន ក៏ត្រូវគេផ្អាក ស្របពេលដែលស្នេហាដែលទើបតែចាប់ផ្តើមក៏ត្រូវបញ្ចប់ភ្លាមៗ។

យ៉ាងណាមិញ ដំណើរសាច់រឿងនឹងបកស្រាយបង្ហាញពីឧបសគ្គរបស់អាកាសយានិកមួយរូបនេះ ទៅលើការងារ និងស្នេហាបែបណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង វីរៈបុរស វគ្គ ស្នេហ៍បក្សីស្លាបដែក ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១ ពីថ្ងៃ ព្រហស្បតិ៍ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៩ យប់៕










