ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា ភាពខ្ជិលច្រអូសជួយឲ្យមានអាយុវែង រស់បានយូរ

    BY Khmernote Media August 25, 2018
    ការសិក្សាបង្ហាញថា ភាពខ្ជិលច្រអូសជួយឲ្យមានអាយុវែង រស់បានយូរ

    ជាធម្មតាអ្នកធ្លាប់បានដឹងថា អ្នកដែលធ្វើសកម្មភាពកីឡាច្រើនអាចមានសុខភាពល្អ និងមានអាយុវែង។ តែយ៉ាងណាក្តី ការសិក្សាមួយបែជារកឃើញថា ប្រភេទសត្វនៅក្នុងសមុទ្រ ដែលមិនសូវមានកម្មភាព មិនសូវប្រើប្រាស់ថាមពលច្រើនអាចនៅរស់បានយូរទៅវិញ ហើយសត្វដែលផុត ពូជអស់នោះគឺជាពពួសត្វ ដែលមានសកម្មភាពច្រើន។ ការសិក្សាដ៏កម្រមួយនេះបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តជាច្រើនមកពីសាកលវិទ្យាល័យ The University of Kansas ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស និងបានសិក្សាទៅលើប្រភេទសត្វប្រមាណជា ៣០០ ប្រភេទផ្សេងគ្នា។

    ការសិក្សាបានបង្ហាញលទ្ធផលថា សត្វដែលខ្ជិលមិនសូវមានសកម្មភាពអាចរស់ដល់ទៅជាង ៥ លានឆ្នាំ តែសត្វដែលមានសកម្មភាពច្រើន ប្រើថាមពលច្រើន មានការរំលាយអាហារច្រើន បានស្លាប់ផុតពូជអស់ទៅហើយក្នុងរយៈពេល ៥ លានឆ្នាំចុងក្រោយនេះ។ សូមបញ្ជាក់ថា លទ្ធផលនៃការសិក្សាខាងលើនេះផ្តោតតែលើប្រភេទសត្វនៅក្នុងសមុទ្រតែប៉ុណ្ណោះ និងមិនបានផ្តោតលើមនុស្សជាតិនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay