ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងកូវីដ ១០នាក់បន្ថែមទៀត ភាគច្រើនអ្នកដំណើរមកពីរាជធានីភ្នំពេញ

    BY Khmernote Media May 22, 2021
    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងកូវីដ ១០នាក់បន្ថែមទៀត ភាគច្រើនអ្នកដំណើរមកពីរាជធានីភ្នំពេញ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា អ្នកឆ្លងវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានរកឃើញចំនួន ១០នាក់បន្ថែមទៀត នៅខេត្តព្រៃវែងថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗមានដូចជា៖

    ស្រុកពាមរក៍ : ១នាក់
    ស្រុកពាមជរ : ១នាក់
    ស្រុកពារាំង : ១នាក់
    ស្រុកស្វាយអន្ទរ : ១នាក់
    ស្រុកបាភ្នំ : ២នាក់
    ស្រុកសុីធរកណ្តាល : ២នាក់
    ស្រុកព្រះស្តេច : ១នាក់
    ស្រុកកំពង់ត្របែក : ១នាក់

    អ្នកឆ្លងជំងឺកូវីដ-១៩ ខាងលើគឺជាអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន៧នាក់ និងមកពីប្រទេសថៃចំនួន៣នាក់។ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

    សូមបងប្អូន ចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍អោយបានល្អ ក្នុងការរាយការណ៍អំពីអ្នកប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

    Share This Post: