ម៉ាឡេស៊ីលុបចោលប្រព័ន្ធត្រួតបទល្មើសចរាចណ៍តាមផ្លូវ ក្រោយរងការរិះគន់ថា ខ្ជះខ្ជាយថវិការជាតិឥតប្រយោជន៍
ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Anthony Loke បានសម្រេចលុបចោលប្រព័ន្ធត្រួតពិនិត្យដោយស្វ័យប្រវត្តិ Automated Enforcement System (AES) ដែលគេប្រើសម្រាប់ត្រួតពិនិត្យបទល្មើសចរាចណ៍នៅតាមដងផ្លូវ បន្ទាប់ពីមានការិះគន់យ៉ាងខ្លាំងពីសមាគមន៍ MCA YOUTH។ សម្រាប់សមាគមន៍មួយនេះបានរកឃើញថា ប្រព័ន្ធត្រួតពិនិត្យដោយស្វ័យប្រវត្តិ ដែលរដ្ឋាភិបាលកំពុងប្រើប្រាស់មួយចំនួនគឺមិនចាំបាច់ទាល់តែសោះ តែវាត្រូវចំណាយលុយរដ្ឋជាច្រើន។
បើគិតពីឆ្នាំ ២០១២ មកដល់ ឆ្នាំ ២០១៨ នេះ ម៉ាឡេស៊ីបានចាយលុយអស់ប្រមាណជា ១២៩ លាន RM (ជាង៣១លានដុល្លារ) លើសេវាកម្មមួយនេះ ទាំងដែលវាមិនចាំបាច់ទាល់តែសោះ។ សមាគមន៍មួយនេះបានរកឃើញទៀតថា មន្រ្តីរដ្ឋាភិបាលបានទទួលប្រាក់សំណូកជាច្រើនពីក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មកនេះ ជាថ្នូរ និងការប្រើប្រាស់ថវិការរដ្ឋទិញសេវាកម្មពីក្រុមហ៊ុនរបស់ពួកគេ។
បើតាមលោក Anthony Loke បានឲ្យដឹងថា ការទិញសេវាកម្មនេះបានកើតឡើងកាលពីអណត្តិដឹកនាំរបស់រដ្ឋមន្ត្រីមុនម្លះ ហើយគាត់ពេញចិត្តនឹងលុបចោលសេវាកម្មនេះដើម្បីកុំឲ្យរដ្ឋាភិបាលចាយលុយមិនចំគោលដៅទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz