ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មានអ្នកជំងឺកូវីដ ធ្លាប់ទៅពិនិត្យផ្ទៃពោះនៅទីនេះ ហើយមានគ្រូពេទ្យ៣នាក់បានប៉ះពាល់ផ្ទាល់ និងមិនទាន់បានយកសំណាកនៅឡើយ

    BY Khmernote Media May 22, 2021
    មានអ្នកជំងឺកូវីដ ធ្លាប់ទៅពិនិត្យផ្ទៃពោះនៅទីនេះ ហើយមានគ្រូពេទ្យ៣នាក់បានប៉ះពាល់ផ្ទាល់ និងមិនទាន់បានយកសំណាកនៅឡើយ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក នៅ គ្លីនិក រ៉ាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩, ២០, ២១ ផ្លូវវេងស្រេង បុរីត្រពាំងថ្លឹង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានទៅពិនិត្យផ្ទៃពោះនៅទីតាំងខាងលើនេះ។ គ្រូពេទ្យចំនួន ៣នាក់ បានប៉ះពាល់ផ្ទាល់​ និងមិនទាន់បានយកសំណាកនៅឡើយទេរហូតមកដល់ពេលនេះ។

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

    Share This Post: