ខ្មែរណូត

ស្វែងរក

  • PR

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ ធ្វើជាមេទ័ព ត្រូវតែចូលសមរភូមិជួរមុខទើបធ្វើកិច្ចការធំបាន

    BY Liny Chan May 22, 2021
    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ ធ្វើជាមេទ័ព ត្រូវតែចូលសមរភូមិជួរមុខទើបធ្វើកិច្ចការធំបាន

    បន្ទាប់ពីប្រកាសបង្កើតរមណីយដ្ឋានសិប្បនិមិត្តលើផ្ទៃដី ៥០០ហិចតា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើទឹកដីខេត្តបាត់ដំបងភ្លាម បានធ្វើឲ្យមហាជនគាំទ្រជាខ្លាំង។ ជាមួយនិងគម្រោងប្រើដើមទុនរាប់សិបលានដុល្លារនេះ អ្នកឧកញ៉ា បានចុះសមរភូមិផ្ទាល់តែម្ដង ហើយ លោកបានប្រើពាក្យមួយឃ្លាលើបណ្ដាញសង្គមយ៉ាងចាក់ដោតតែម្ដង ” ធ្វើជាមេទ័ពត្រូវតែចូលសមរភូមិជួរមុខ ទើបធ្វើកិច្ចការធំបាន”។

    គម្រោងរមណីយដ្ឋានសិប្បនិមិត្តលើផ្ទៃដី ៥០០ហិច របស់អ្នកឧកញ៉ាធ្លាប់មានប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បច្ចុប្បន្ន កំពុងតែសម្រុកឈូសឆាយរៀបចំដី និង ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ប្រមូលផ្ដុំនៅកន្លែងកម្សាន្តជាច្រើនប្រភេទមានដូចជា៖

    1.កោះចាក់សោរបេះដូង
    2.ស្ទឹងសាងស្នេហ៍
    3.រម្មណីដ្ឋានវាលស្រែធម្មជាតិ
    5. រីសត សណ្ឋាគារលើកោះជាលក្ខណៈឯកជន
    6. ផែទឹកទេសចរណ៍ ប្រមូលផ្ដុំអ្នកលេងមូតូទឹក
    7.កន្លែងក្មេងលេង
    8.តារាងបាល់ទាត់
    9.កន្លែងប្រគំតន្រ្តី
    10.បុរី វីឡាលំហែរមាត់ស្ទឹង
    ហើយអភិវឌ្ឈន៍ប្រមូលផ្ដុំកន្លែងទេសចរណ៍ជាច្រើនទៀត

    ជាមួយគ្នានោះដែរ គម្រោងអភិវឌ្ឈន៍ក្រុមហ៊ុនក៏មានធ្វើការពុះដីឡូត៍ លក់ជូនបងប្អូនសម្រាប់សាងសង់លំនៅឋានរស់នៅ ក៏ដូចជា សម្រាប់ប្រកបអាជីវកម្មដែរ ដោយត្រៀមលក់ជូនក្នុងពេលឆាប់ៗនេះ។

    មហាជនរំពឹងថា បន្ទាប់គម្រោងរមណីយដ្ឋានសិប្បនិមិត្ត ដែលប្រើដើមរាប់សិបលានដុល្លាររបស់សេដ្ឋីអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន ណាវ៉ាត្រា គ្រុប វ័យក្មេងរូបនេះលេចចេញជារូបរាង វានឹងក្លាយជាតំបន់កម្សាន្តជិតជាងគេរបស់បងប្អូន អ្នកខេត្តបាត់ដំបង ជាក់ជា មិនខាន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay