រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៤នាក់ និងអ្នកប៉ះពាល់ផ្ទាល់ ៥១នាក់ នៅរោងចក្រ ជូហួយ នៅក្នុងស្រុកព្រៃឈរ
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រៃឈរ បានយកសំណាក កម្មករធ្វើការនៅរោងចក្រជូហួយ រកឃើញអ្នកវិជ្ជមានកូវិត១៩ ចំនួន៤នាក់ស្រី ៤នាក់ ។

១-អៀង ហ៊ាន់ ភេទ ស្រី អាយុ២៥ឆ្នាំ នៅភូមិ ត្រើង ឃុំមៀន ស្រុកព្រៃឈរ លទ្ធផល វិជ្ជមាន។
២-ម៉ៅ ស្រីម៉ា ភេទស្រី អាយុ ២២ឆ្នាំភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ លទ្ធផល វិជ្ជមាន ។
៣-យ៉ូន សុខចាត ភេទស្រី អាយុ ៣០ឆ្នាំភូមិត្រើង ឃុំបឹងណាយ ស្រុកព្រៃឈរ លទ្ធផល វិជ្ជមាន(តេស្តនៅNIPH)
៤-ដា រីយ៉ា ភេទស្រី អាយុ ១៩ឆ្នាំ ភូមិសូរសែន្យ ឃុំសូរសែន្យ ស្រុកព្រៃឈរលទ្ធផល វិជ្ជមាន ។
អ្នកវិជ្ជមានកូវិដ១៩ទាំង៤នាក់ខាងលើកំពុងព្យាលបាលនៅមន្ទីរពេទ្យមេគង្គខេត្តកំពង់ចាម។
+ ចំពោះអ្នកប៉ះពាល់ផ្ទាល់ចំនួន២២នាក់ស្រី១១នាក់ក្រុមគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យ។
+ ចំពោះអ្នកប៉ះពាល់ផ្ទាល់ចំនួន២៩នាក់ស្រី១៥នាក់ ក្រុមគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យព្រៃទទឹង។
ដែលសរុបអ្នកប៉ះពាល់អ្នកវិជ្ជមានកូវិដ១៩ទាំងអស់៥១នាក់។ ក្រុមការងារថ្នាក់ស្រុកកំពុងបន្តស្វែងរកអ្នកប៉ៈពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវិដ១៩ទាំង៤នាក់ខាងលើបន្ថែមទៀត៕

ប្រភព និងរូបភាព៖ អភិបាលស្រុកព្រៃឈរ