ព័ត៌មានជាតិ
ភ្លៀងមួយមេធំមែន ប៉ុន្តែនៅលើផ្ទៃទឹកប្រឡាយស្ទឹងមានជ័យ មិនមានសំរាមនោះទេ នេះដោយសារការចូលរួមរបស់ប្រជាពលរដ្ឋ
BY Khmernote Media
May 24, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ បានលើកឡើងនៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នេះថា ភ្លៀងមួយមេធំ យប់មិញនេះ ទឹកប្រឡាយស្ទឹងមានជ័យ មានការឡើងខ្លាំង។ អ្វីដែលចាប់អារម្មណ៍នោះ នៅពេលនេះ ទិដ្ឋភាព នៅលើផ្ទៃទឹកទាំងអស់គឺគ្មានសំរាម រដ្ឋបាលសង្កាត់សូមអរគុណសំរាប់ការចូលរួម របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕

រូបភាព៖ សាលាសង្កាត់ស្ទឹងមានជ័យ