ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីកើនឡើងដល់ជាង៥០០នាក់ហើយ
ឥណ្ឌូនេស៊ី៖ ចំនួនជនរងគ្រោះ ដែលបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់៥៥៥នាក់ហើយ នេះបើយោងតាមសាររបស់លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានបង្ហោះក្នុងគណនី Twitter របស់គាត់។ គួរម្លឹកឡើងវិញថា កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅនេះ កោះ Lombok របស់ឥណ្ឌូនេស៊ីបានទទួលរងនូវគ្រោះរញ្ជួញដីកម្រិត ៦,៩ រិចទ័រ ហើយគ្រោះធម្មជាតិមួយនេះក៏បានបណ្តាលឲ្យមានជនរងគ្រោះប្រមាណជា ១,៣០០ នាក់ និង ៣៥៣,០០០ នាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅ។
បើយោងតាមស្ថាប័នវាយតម្លៃនៃការខូចខាតវិញបានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានធ្វើឲ្យឥណ្ឌូនេស៊ីខាតបង់ប្រាក់ប្រមាណជា ៣៤៨ លានដុល្លារ។ គិតមកទល់នឹងពេលក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តសកម្មភាពចែកតង់ ស្បៀងអាហារ កៅអីរុញ និងសម្ភារសំខាន់ផ្សេងៗជាច្រើនទៀតទៅកាន់ក្រុមជនរងគ្រោះ ទម្រាំតែពួកគេអាចរកកន្លែងស្នាក់នៅបានត្រឹមត្រូវ៕
អត្ថបទ៖ភក្តី
ប្រភព៖aljazeera