ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រះសង្ឃ និងនិស្សិតមួយចំនួន គង់/ស្នាក់នៅវត្តសារាវ័នតេជោ តេស្តឃើញមាន វិជ្ជមានកូវីដ សូមអ្នកចេញចូលកុដិលេខ ២៥ ញឹកញាប់ ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    BY Khmernote Media May 24, 2021
    ព្រះសង្ឃ និងនិស្សិតមួយចំនួន គង់/ស្នាក់នៅវត្តសារាវ័នតេជោ តេស្តឃើញមាន វិជ្ជមានកូវីដ សូមអ្នកចេញចូលកុដិលេខ ២៥ ញឹកញាប់ ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយនៃវត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមាន វិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត/នាំយកទៅព្យាបាល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ / ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅវត្តសារាវ័នតេជោ​ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ ​កុដិលេខ ២៥)​ ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ

    ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ៖
    📌 ​វិទ្យាល័យ​បាក់ទូក (ខណ្ឌ ៧មករា)​
    📌 វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ)
    📌 ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)
    📌 ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ)
    📌 សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ)

    Share This Post: