អ្នករក្សាទុកស្រោមអនាម័យនៅក្នុងហោប៉ាវខោ ឬកាបូបដៃ គួរប្តូរកន្លែងទុកវិញទៅ ប្រយ័ត្នស៊យធំ
មនុស្សមួយចំនួនបានរក្សាទុកស្រោមអនាម័យនៅក្នុងហោប៉ាវខោ ឬនៅក្នុងកាបូបដៃរបស់ពួកគេជាប់តាមខ្លួនជានិច្ច ដោយពួកគេគិតថា អាចផ្តល់ភាពងាយស្រួលនៅពេល ដែលពួកគេចង់ប្រើប្រាស់វាម្តងៗ។ យ៉ាងណាក្តី បើយោងតាមគ្លីនិកសុខភាពផ្លូវភេទ Karin O’Sullivan បានអះអាងថា ការរក្សាស្រោមអនាម័យទុកនៅក្នុងហោប៉ាវខោ ឬនៅក្នុងការបូបដៃមិនមែនជារឿងត្រឹមត្រូវនោះ ហើយអ្នកដែលមានទម្លាប់រក្សាទុកស្រោមអនាម័យតាមខ្លួនដូចនេះ គួរតែផ្លាស់ប្តូរទម្លាប់នេះចោលទៅ។
តំណាងគ្លីនិកមួយនេះបានអះអាងថា ក្នុងករណីដែលអ្នកទុកស្រោមអនាម័យនៅក្នុងហោប៉ាវ ឬនៅក្នុងកាបូបដៃនោះ វានឹងធ្វើឲ្យមានភាពកកឹត មានសំណើម មានកម្តៅ និងអាចត្រូវនឹងពន្លឺថ្ងៃខ្លាំង ដែលកត្តាទាំងនេះបានធ្វើឲ្យខូចគុណភាពរបស់ស្រោមអនាម័យយ៉ាងខ្លាំងតែម្តង។ ជាជម្រើសល្អ លោកអ្នកគួររក្សាទុកស្រោមអនាម័យនៅកន្លែងស្ងួត និងមានសីតុណ្ហភាពល្មម ទើបអាចរក្សាគុណភាពវាបានយូរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ metro