ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជំងឺកូវីដ១៩​​ បានចូលទៅប្រើប្រាស់សេវាធនាគារ​ ABA សាខាបាក់ទូក នៅថ្ងៃទី១៧ ខែឧសភា ចន្លោះម៉ោង ៨៖១៥ ដល់ម៉ោង ៩៖០០ ព្រឹក

    BY Khmernote Media May 25, 2021
    អ្នកជំងឺកូវីដ១៩​​ បានចូលទៅប្រើប្រាស់សេវាធនាគារ​ ABA សាខាបាក់ទូក នៅថ្ងៃទី១៧ ខែឧសភា  ចន្លោះម៉ោង ៨៖១៥ ដល់ម៉ោង ៩៖០០ ព្រឹក

    យោងតាមការបង្ហោះរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩​​ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាងខាងលើនេះ ទាំងជាន់ក្រោម និងជាន់លើ ធនាគារ​ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ7មក​រា (អគារ ឌីឡាណូ) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៨៖១៥ ដល់ម៉ោង ៩៖០០ ព្រឹក ។

    ផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា៖ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលទៅទទួលសេវានៅធនាគារ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល​បានទៅ ធនាគារ​ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ7មក​រា (អគារ ឌីឡាណូ) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៨៖១៥ ដល់ម៉ោង ៩៖០០ ព្រឹក មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាងខាងលើនេះ ទាំងជាន់ក្រោម និងជាន់លើ។ អ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកជំងឺកូវីដ១៩ មានចំនួន ៣ ​នាក់ និងមិនទាន់បានទៅយកសំណាកនៅឡើយនោះទេ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    Share This Post: