តុលាការឧទ្ធរណ៍សម្រេចបន្ថែមទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងឲ្យជាប់គុក២៥ឆ្នាំ និងពិន័យជាប្រាក់ ១៨ លានដុល្លារ
សេអ៊ូល៖ តុលាការឧទ្ធរណ៍កូរ៉េខាងត្បូងបានសម្រេចផ្តន្ទាទោសបន្ថែមលើអតីតប្រធានាធិបតីកូរ៉េត្បូងលោកស្រី Park Geun-hye ឲ្យជាប់គុករយៈពេល ២៥ ឆ្នាំ និងបន្ថែមប្រាក់ពិន័យរហូតដល់ ២០ លានវ៉ុន ( ១៨ លានដុល្លារ) ជុំវិញករណីពុករលួយ និងទទួលសំណូក ដែលលោកស្រីបានប្រព្រឹត្តកាលពីលោកស្រីនៅមានដំណែងជាប្រធានាធិបតី។ សូមរម្លឹកឡើងវិញថា កាលពីប៉ុន្មានខែមុននេះ តុលាការដំបូងកូរ៉េខាងត្បូងបានផ្តន្ទាទោសលោកស្រី Park Geun-hye ឲ្យជាប់គុករយៈពេល ២៤ ឆ្នាំ និងពិន័យជាប្រាក់ ១៨ លានវ៉ុន (១៦ លានដុល្លារ) ប៉ុណ្ណោះ។
តែក្រោយមកសំណុំរឿងរបស់លោកស្រីត្រូវគេប្តឹងបន្តឡើងទៅដល់តុលាការឧទ្ធរណ៍ ហើយក្រោយពីតុលាការឧទ្ធរណ៍រកឃើញបទស្មើលជាច្រើនបន្ថែមទៀត ទើបសម្រេចបន្ថែមទោសដល់លោកស្រីដូចខាងលើនេះ។ គួរបញ្ជាក់ថាជូនថា លោកស្រី Park Geun-hye គឺជាប្រធានាធិបតីកូរ៉េខាងត្បូងទី ១ ហើយក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានតុលាការចាប់ខ្លួនពីបទបានប្រព្រឹត្តិអំពើពុករលួយទាំងដែលលោកស្រីនៅកាន់ដំណែង៕
អត្ថបទ៖ ភក្តី
ប្រភព៖ xinhuanet