កូវីដ-១៩
អាណិតណាស់! ទារិកាទើបកើតបាន២០ថ្ងៃបានឆ្លងជំងឺកូវីដ១៩
BY Khmernote Media
May 25, 2021
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៥៦៨ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៦៣នាក់ និងមានអ្នកបាត់បង់ជីវិត០៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៦,៣២៩នាក់, ករណីជាសះស្បើយសរុប ១៩,០២២នាក់ និងស្លាប់សរុប ១៨៣នាក់។

មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៦០នាក់នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងចំណោមអ្នកទាំង២៦០នាក់នោះ មានទារិកាម្នាក់ ទើបកើតបាន២០ថ្ងៃ មានអាសយដ្ឋាននៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ បានឆ្លងជំងឺកូវីដ១៩
