កូវីដ-១៩
ជូនដំណឹង! អ្នកកើតកូវីដធ្លាប់ចូលទិញក្រវិលនៅហាងពេជ្រ ហេង គន្ធា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា កន្លងទៅ
BY Khmernote Media
May 25, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ហាងមាសពេជ្រ ហេង គន្ធា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២០Eo, ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០ ពេលព្រឹក ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅទិញក្រវិល នៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
